lirik.web.id
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu glomyy vincent - ស្ទាក់ស្ទើរ hesitated

Loading...

បន្សល់ត្រឹមចម្ងល់ ឲ្យបេះដូងឆ្ងល់មិនហ៊ានបំភ្លឺ
ពេលខ្ញុំប្រាប់ថាឈឺ គេមិនខ្វល់គេចវេសធម្មតា
ជួយបកស្រាយអារម្មណ៍ដែលនៅក្នុងចិត្ត
ជួយបង្ហាញការពិតថាវាយ៉ាងណា
តើលាក់ទុកអ្នកណា ចាត់ទុកខ្ញុំបែបណា ប្រាប់បានទេ…

[chorus]
ទោះជាយ៉ាងណា មានអនុស្សារ
ទង្វើល្អៗទៅថ្ងៃមុខនៅចង់ចាំ
ក្តីស្នេហ៍ខ្ញុំដូចទូករសាត់
ទៅឆ្ងាយមិនឃើញកោះឃើញច្រាំង
ទៅកាន់បេះដូង…

[chorus 2]
បេះដូងគេទាក់ទើរ មិនដើរពីរមិនមែនខ្ញុំម្នាក់ឡើយ
ប្រាកដមានអ្នកសំខាន់ហើយ បណ្តោយឲ្យលង់ខ្លួននៅជ្រៅ…
ពីដំបូងម្តេចមិនព្រមដោះលែង ឲ្យខ្ញុំទៅ…
ក្តីស្រលាញ់មិនច្បាស់ព្រឹលៗ ស្រពិចស្រពិល ព្រោះនៅស្ទាក់ស្ទើរ…

បន្សល់ត្រឹមវាចារ
មនោសញ្ចាតនានាក់ឆាប់អារម្មណ៍
ផ្លូវនេះខ្ញុំបង្ខំ បង្ខំគេឲ្យផ្តល់ស្នេហា
ជួយបកស្រាយអារម្មណ៍ដែលនៅក្នុងចិត្ត
ជួយបង្ហាញការពិតថារាយ៉ាងណា
តើលាក់ទុកអ្នកណា? ចាត់ទុកខ្ញុំបែបណា ប្រាប់បានទេ?


Lirik lagu lainnya:

LIRIK YANG LAGI HITS MINGGU INI

Loading...